
មន្រ្តីជំនាញសុខាភិបាល ជំរុញឱ្យមានការស្វែងយល់ពីវិធីទប់ស្កាត់ និងវិធានការការពារខ្លួនពីជំងឺផ្ដាសាយធំ ដើម្បីសុខភាពសហគមន៍
ថ្លែងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ និងទូរទស្សន៍ជាតិ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត តាន់ វាសនា ឯកទេសវេជ្ជសាស្ត្រទូទៅ និងជំងឺឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានពន្យល់ថា ជំងឺផ្ដាសាយធំ ជាជំងឺឆ្លងផ្លូវដង្ហើមដែលបង្កឡើងដោយវីរុស អាំងភ្លុយអង់ហ្សា ( Influenza Virus ) វីរុសនេះមាន ៣ ប្រភេទសំខាន់ៗ គឺ A, B និង C ប៉ុន្តែប្រភេទ A និង B គឺជាប្រភពចម្បងដែលឆ្លងលឿន និងបង្កភាពធ្ងន់ធ្ងរខ្លាំងលើមនុស្ស ។










