
គណៈកម្មាធិការរៀបចំដែនដីខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដីធ្លី សំណង់ និងគម្រោងអភិវឌ្ឍន៍លំហសាធារណៈ
នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការរៀបចំដែនដីខេត្តសៀមរាប បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដីធ្លី សំណង់ លំនៅឋាន និងគម្រោងអភិវឌ្ឍន៍តំបន់លំហសាធារណៈ ក្រោមវត្តមានដឹកនាំដោយ ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ហែន ពុទ្ធី អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធជាច្រើនរូប។










