
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងលេខាធិការដ្ឋានអាស៊ាន បានរៀបចំបើកជាផ្លូវការកិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ានលើកទី១៧ (THE SEVENTEENTH ASEAN SENIOR OFFICIALS MEETING ON SPORTS - SOMS-17) និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដោយមានការចូលរួមពីប្រតិភូឧត្តមមន្រ្តីកីឡានៃបណ្តាប្រទេសសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ។










