
មន្ទីរទេសចរណ៍ខេត្តសៀមរាប សម្របសម្រួលបញ្ចប់វិវាទរវាងមគ្គុទ្ទេសក៍ទេសចរណ៍ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា នៅប្រាសាទបាយ័ន
ដើម្បីដោះស្រាយបញ្ហាវិវាទរវាងមគ្គុទ្ទេសក៍ទេសចរណ៍ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា នៅប្រាសាទបាយ័ន ប្រកបដោយសន្តិវិធី និងរក្សាបាននូវទំនាក់ទំនងល្អរវាងអ្នកបម្រើសេវាកម្មទេសចរណ៍ និងស្ថាប័នគ្រប់គ្រងតំបន់បេតិកភណ្ឌ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអញ្ជើញភាគីទាំងពីរមកជួបពិភាក្សា និងសម្របសម្រួលដោះស្រាយនៅអង្គភាពនគរបាលទេសចរណ៍។










