
អាជ្ញាធរ និងគណៈគ្រប់គ្រងសាលាបឋមសិក្សាចុងឃ្នៀស ទទូចសុំឱ្យអាណាព្យាបាលសិស្ស ជំរុញកូនចៅមករៀនឱ្យបានទៀងទាត់ គោរពវិន័យ និងមានសីលធម៌ល្អ
ក្នុងពិធីប្រគល់បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដល់សិស្ស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ និងផ្តល់សម្ភារសិក្សាដល់សិស្ស ព្រមទាំងឧបត្ថម្ភស្បៀងអាហារជូនដល់គ្រួសារសិស្សដែលមានជីវភាពខ្វះខាត នៃសាលាបឋមសិក្សាចុងឃ្នៀស ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរសង្កាត់ រួមនឹងគណៈគ្រប់គ្រងសាលា បានទទូចសុំឱ្យអាណាព្យាបាលសិស្ស ជំរុញកូនចៅឱ្យបានរៀនសូត្រគ្រប់ៗគ្នា កុំឱ្យពួកគាត់បោះបង់ការសិក្សា គោរពវិន័យ ជួយអប់រំកូនចៅឱ្យពួកគាត់មានសុជីវធម៌ សីលធម៌រស់នៅល្អ ដើម្បីក្លាយជាសិស្សគំរូរបស់សាលាតាមទិសស្លោក “កូនល្អ សិស្សល្អ មិត្តល្អ”។










