
ពិព័រណ៍ការសិក្សានៅខេត្តសៀមរាប ផ្ដល់ឱកាសឱ្យនិស្សិតកម្ពុជា និងក្រុមគ្រួសារ ស្វែងយល់ពីឱកាសសិក្សានៅសហរដ្ឋអាមេរិក
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅផ្សារទំនើប ហេរីថេកវ័ក ខេត្តសៀមរាប ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកម្ពុជា និងក្រុមគ្រួសារ ដើម្បីយល់ដឹងបន្ថែមអំពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ការយល់ដឹងស៊ីជម្រៅ អំពីការបណ្តុះបណ្តាលស្តង់ដារអាមេរិក សម្រាប់អាជីពការងារនៅកម្ពុជា ព្រមទាំងទទួលបានសេចក្តីណែនាំជាផ្លូវការពីគោលនយោបាយ ទិដ្ឋាការសិស្ស និងតម្រូវការនានាដើម្បីចុះឈ្មោះចូលរៀន និងជួបផ្ទាល់ជាមួយតំណាង និងអតីតនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅអាមេរិក។










