
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង ចូលរួមកាន់បិណ្ឌវេនទី១ ក្នុងវត្តមហាអម្ពារាម ហៅវត្ដស្វាយធំ
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ឌី រ៉ាដូ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកណ្ដែក តំណាង លោកជំទាវ តឹករ៉េត កំរ៉ង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង បានដឹកនាំក្រុមការងារចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តមហាអម្ពារាម ហៅវត្ដស្វាយធំ ឃុំសណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។










