
ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន ចូលរួមកាន់បិណ្ឌ និងប្រគេនទេយ្យទានដល់វត្តចំនួន៦ ក្នុងក្រុងរុនតាឯកតេជោសែន
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន និងលោកជំទាវ បានដឹកនាំក្រុមការងារចូលរួមកាន់បិណ្ឌ និងនាំយកទេយ្យទាន និងថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកជំទាវ ប្រគេនដល់វត្តចំនួន៦ រួមមាន វត្តតេជោរតនារាមវត្តកោះកែវមុន្នីរង្សី វត្តប្រាសាទព្រះបាទចៅស្រីវិបុលកេរ្តិ៍ វត្តជ័យគិរីមុន្នីរង្សី វត្តព្រះខ័នសែនជ័យ និងវត្តចន្ទគិរីភ្នំបូក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។










