
រដ្ឋបាលខេត្តសៀមរាប ចូលរួមជាមួយប្រជាពលរដ្ឋ កាន់បិណ្ឌវេនទី២ នៅវត្តព្រះព្រហ្មរ័ត្ន ក្រុងសៀមរាប
នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម មិត សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត បានរួមគ្នាជាមួយមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចូលរួមកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តព្រះព្រហ្មរ័ត្ន ក្រុងសៀមរាប ដែលជាពិធីបុណ្យប្រពៃណីមួយដ៏មានសារៈសំខាន់របស់ប្រជាជនខ្មែរ ដែលមានតាំងពីបុរាណកាលមក។











