
គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បានប្រគល់ថវិកាជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៤គ្រួសារ ស្រុកជីក្រែង
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក មូវ ជា អភិបាលរងស្រុក តំណាង លោក ប៉ូ ម៉េងទ្រី អភិបាល នៃគណៈអភិបាលស្រុកជីក្រែង ជាប្រធានគណៈកម្មាធិការ អ.ន.ក. ស្រុកជីក្រែង បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី ស.ស.យ.ក.នាំយកនូវថវិកាចំនួន ១៦,០០០,០០០៛ (ដប់ប្រាំមួយលានរៀលគត់) របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន(៤,០០០,០០០រៀល) ដូចខាងក្រោម៖ ១.ឈ្មោះ ង៉ោ ឆាយ ភេទប្រុស អាយុ ៦៣ឆ្នាំ ID: RA20001658 និវត្តជន ដែលបានទទួលមរណភាព ដោយរោគាពាធ ។ ២.ឈ្មោះ ស៊ា លៀម ភេទប្រុស អាយុ ៧៤ឆ្នាំ ID: HA97000937 ពិការ ដែលបានទទួលមរណភាព ដោយរោគាពាធ ។ ៣.ឈ្មោះ សរ ស៊ត់ ភេទប្រុស អាយុ ៦៧ឆ្នាំ ID: IA0300047 បាត់បង់ ដែលបានទទួលមរណភាព ដោយរោគាពាធ ។ ៤.ឈ្មោះ ម៉ូវ ស៊ូ ភេទប្រុស អាយុ ៧៧ឆ្នាំ ID: SA09002305 ពលី ដែលបានទទួលមរណភាព ដោយរោគាពាធ ។









