
ក្រុមប្រឹក្សាខេត្តសៀមរាប បន្តចុះវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ក្នុងគោលដៅទី១២ ឆ្នាំ២០២៦ ដើម្បីស្តាប់មតិយោបល់ ក្តីកង្វល់ និងសំណូមពរ ព្រមទាំងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីពិនិត្យ និងដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។
វេទិកានេះរៀបចំឡើងនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅបរិវេណវត្តប្រាសាទលលៃ (ហៅវត្តលលៃ) ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌី រ៉ាដូ អភិបាលរងខេត្ត ព្រមទំាងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រះសង្ឃ លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមផងដែរ។ អត្ថបទ និងរូបភាព៖ លោក ទុំ សាមុត








