
រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យវឌ្ឍនភាព និងពង្រឹងការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកជីក្រែង
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស្មៀន ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្ដ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនិងពង្រឹងការផ្ដល់សេវាការងាររបស់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកជីក្រែង ដោយមានការចូលរួមពីលោក ម៉ន សំអាត ប្រធានអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ដសៀមរាប នាយកទីចាត់ការធនធានមនុស្ស ទីចាត់ការហិរញ្ញវត្ថុ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។








