
ពេទ្យឆ្មបចំនួន ២៩នាក់ ទទួលការបណ្ដុះបណ្ដាលស្ដីពីការថែទាំក្រោយពេលសម្រាល នៅស្រុកសូទ្រនិគម ខេត្តសៀមរាប
MC: ដោយមានការឧបត្ថម្ភពីអង្គការ៉ាឆា ក្នុងភាពជាដៃគូ ជាមួយអង្គការយូនីសេហ្វ មន្ទីរសុខាភិបាលខេត្ដសៀមរាប បានបើកវគ្គបណ្ដុះបណ្ដាលរំលឹកដល់ពេទ្យឆ្មបចំនួន២៩រូប ដើម្បីពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញបច្ចេកទេសដល់ពួកគាត់ ក្នុងការផ្ដល់សេវាថែទាំសុខភាពដល់ស្ត្រីក្រោយពេលសម្រាល និងទារកទើបនឹងកើត។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើង នៅការិយាល័យស្រុកប្រតិបត្តិសូទ្រនិគម ខេត្តសៀមរាប ។










