
ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គឺបង្ហាញពីជំនឿទុកចិត្ដពីពលរដ្ឋលើការអនុវត្តការងាររបស់យើង
ក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុងរុនតាឯកតេជោសែន នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ន សំអាត ប្រធានអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តសៀមរាប បានលើកឡើងថា ការផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ គឺជាផ្នែកមួយក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបានជំនឿទុកចិត្ដយ៉ាងមុតមាំពីសំណាក់ពលរដ្ឋមកកាន់យើងជាអ្នកអនុវត្តការងារ។










