
ក្ដីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង ត្រូវបានលើកយកមកដោះស្រាយក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប
ក្ដីកង្វល់ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកប្រាសាទបាគង រួមមានការស្នើសុំផ្លូវ អគ្គិសនី ទប់ស្កាត់បារីអេឡិចត្រូនិកក្នុងសាលា ស្នើសុំកែសំបុត្រកំណើត ស្នើសុំបង្គោលសេវាទូរស័ព្ទ បញ្ហាស្ទះទឹកនៅរដូវវស្សា ស្នើជួយបញ្ចុះតម្លៃនៃការរៀនបំប៉ន ការប្រើប្រាស់បណ្ណ ប.ស.ស ត្រូវបានលើកយកមកដោះស្រាយ ជាមួយការឆ្លើយតបពីមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។










