
ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពី «អនុសញ្ញាស្តីពីសិទ្ធិជនពិការ» ដើម្បីពង្រឹងការអនុវត្តសិទ្ធិនៅមូលដ្ឋាន
ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តសិទ្ធិជនមានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្ដីពី «អនុសញ្ញាស្ដីពីសិទ្ធិជនពិការ» ដែលវគ្គមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។











