
វីដេអូ៖ សេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សា ស្ដីពីការបើកឡើងវិញការចូលទស្សនាប្រាសាទមេបុណ្យខាងលិច
សេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សា ស្ដីពីការបើកឡើងវិញការចូលទស្សនាប្រាសាទមេបុណ្យខាងលិច

សេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សា ស្ដីពីការបើកឡើងវិញការចូលទស្សនាប្រាសាទមេបុណ្យខាងលិច













ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តសិទ្ធិជនមានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្ដីពី «អនុសញ្ញាស្ដីពីសិទ្ធិជនពិការ» ដែលវគ្គមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។


ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីអំពី អនុសញ្ញាស្ដីពីសិទ្ធិជនពិការ ដល់សមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ជាមួយនឹងលទ្ធផលនៃសិក្ខាសាលានេះ លោកមានជំនឿយ៉ាងមុតមាំថា ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីនៃវគ្គបណ្តុះបណ្តាល នឹងក្លាយជាស្ពានចម្លង និងជាត្រីវិស័យដ៏មានសារៈសំខាន់ សម្រាប់ឱ្យសមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាបទាំងអស់ យកទៅអនុវត្ត និងរួមបញ្ចូលក្នុងគោលនយោបាយ ក៏ដូចជាផែនការអនុវត្តសកម្មភាពរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។


នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២៨ លោក ស្មៀន ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្ដសៀមរាប បានដឹកនាំក្រុមការងារនៃអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ដសៀមរាប បន្ដចុះពិនិត្យ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ដការងារ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានក្រុងរុនតាឯកតេជោសែន ដោយមានការចូលរួមពីលោក ម៉ន សំអាត ប្រធានអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ដសៀមរាប លោកអភិបាលរងក្រុង និងអ្នកពាក់ព័ន្ធជាច្រើនរូប។


ទិដ្ឋភាពតាមបណ្តោយដងស្ទឹងសៀមរាប របស់ក្រុមការងារ និងក្រុមកីឡាករ មុនចាប់ផ្តើមពិធីបុណ្យអុំទូក ដែលរដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ
