
ក្រុមប្រឹក្សាខេត្តសៀមរាបបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់គោលដៅស្រុកសូទ្រនិគម
ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅទី១១ ស្រុកសូទ្រនិគម ក្រោមការសម្របសម្រួល វេទិកាដោយឯកឧត្ដម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និង លោក សំកុល សុចិត្រា អភិបាលរងខេត្ត មានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីមូលដ្ឋានប្រជាពលរដ្ឋជាច្រើនរូប។










