
អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យ និងវាយតម្លៃការិយាល័យច្រកចេញចូលតែមួយស្រុកស្វាយលើ ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងន័យដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ក្រុមការងារអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តសៀមរាប បានចុះពិនិត្យ និងវាយតម្លៃការអនុវត្តការងារផ្ទាល់នៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកស្វាយលើ ក្នុងគោលបំណងគាំទ្រ ជំរុញ និងពង្រឹងគុណភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងទាន់ពេលវេលា។










