
ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ (CoMAPA) បើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៦
នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ បានបើកកិច្ចប្រជុំស្ដីពីលទ្ធផលវឌ្ឍនភាពការងារប្រចាំឆ្នាំ ក្រោមព្រះវត្តមានរបស់ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ, ព្រះអរិយកស្សប នង មាណវោ ប្រធានកិត្តិយសក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ និង លោក លី សារី អភិបាលរងខេត្ត និងមានការនិមន្តចូលរួមពីមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការវត្តទាំង១៦ ក្នុងឧទ្យានអង្គរ និងសមាជិកសមាជិកា នៃក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរជាច្រើនអង្គ/នាក់។









