
អង្គការស្ម័គ្រចិត្តកសាងកម្ពុជា ផ្ដល់ផ្ទះជូនគ្រួសារពលរដ្ឋក្រីក្រ ១៦គ្រួសារ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប
ក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការ Hands For Cambodia និងមានការគាំទ្រពីអង្គការស្ម័គ្រចិត្តកសាងកម្ពុជា បានផ្ដល់ផ្ទះជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ ១៦គ្រួសារ នៅក្នុងភូមិពាក់ស្នែង ឃុំពាក់ស្នែងចាស់ ស្រុកអង្គរធំ ខេត្តសៀមរាប រួមនឹងសម្ភារប្រើប្រាស់មួយចំនួន ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលពិធីប្រគល់ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។








