
មន្ទីរកិច្ចការនារីខេត្តសៀមរាប ប្រជុំបូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រប្រចាំឆ្នាំ២០២៦ ជាមួយបណ្ដាញយេនឌ័រមន្ទីរអង្គភាព និងអង្គការដៃគូ
មន្ទីរកិច្ចការនារីខេត្តសៀមរាប នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រប្រចាំឆ្នាំ២០២៦ ជាមួយបណ្ដាញយេនឌ័រមន្ទីរអង្គភាព និងអង្គការដៃគូ ដើម្បីពង្រឹងកិច្ចសហការជាមួយបណ្ដាញយេនឌ័រ ជំរុញការងារបញ្ជ្រាបយេនឌ័រ និងការផ្ដល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពិភាក្សាអំពីបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងផែនការអនុវត្តបន្ត។








