
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រៀមកម្លាំងសរុបជិត ៣ពាន់នាក់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនអង្គព្រះមហាក្សត្រ ប្រធានាធិបតីបារាំង និងថ្នាក់ដឹកនាំ នាពេលខាងមុខ
ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងនាមជាសេនាធិការឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរៀបចំ និងត្រៀមលក្ខណៈរួចជាស្រេចនូវកម្លាំងសរុប មធ្យោបាយ និងសម្ភារបច្ចេកទេសប្រមាណជិត ៣ពាន់នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។








