
ក្រុមការងាររៀបចំសណ្តាប់ធ្នាប់ខេត្ត ចុះពង្រឹងកិច្ចការងារសណ្តាប់ធ្នាប់ និងដាក់ចេញវិធានការថ្មីចំពោះអាជីវករនៅតំបន់អង្គរឃ្យុងយូ
នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារទី៤ បានចុះណែនាំ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់អង្គរឃ្យុងយូរ ដោយបានហាមឃាត់អាជីវករមិនឱ្យដាក់រទេះចល័ត ឬកញ្ចែងលក់ដូរតាមបណ្តោយផ្លូវកណ្តាល ចាប់ពីរង្វង់មូលផ្លូវ ៦០ម៉ែត្រ រហូតដល់ស្តុបស្មាយលីង។ ជាមួយគ្នានេះ ក្រុមការងារបានដាក់ចេញវិធានការមួយចំនួន សម្រាប់តំបន់ផ្សាររាត្រីផ្លូវ៦០ម៉ែត្រ ដោយហាមឃាត់ការរៀបចំរោង ឬតាំងលក់មុនម៉ោង៣:០០ រសៀល និងតម្រូវឱ្យដាក់តាំងទំនិញឱ្យស្របតាមខ្សែបន្ទាត់ដែលបានកំណត់ជៀងវាងករណីលក់ដូរគ្មានសណ្តាប់ធ្នាប់នៅក្នុងតំបន់នេះ។ ករណីអាជីវករមិនអនុវត្តតាមការណែនាំអាជ្ញាធរមានសមត្តកិច្ចនឹងអនុវត្តតាមនីតិវិធីរដ្ឋបាល។ ដូច្នេះអាជ្ញាធរសង្ឃឹមជឿជាក់ថា ក្រុមអាជីវករលក់ដូរទាំងអស់ចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្តកិច្ច។











