
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៥៧៣គ្រួសារ នៅក្នុងស្រុកជីក្រែង ទទួលពូជស្រូវពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការដាំស្ដារឡើងវិញ
បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៥៧៣គ្រួសារ នៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប បានទទួលស្រូវពូជពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា សម្រាប់ដាំស្ដារឡើងវិញលើផ្ទៃដីរងការខូចខាតចំនួន ៧៣៦ហិកតា ស្របតាមបច្ចេកទេសដាំដុះរបស់ក្រសួងកសិកម្ម ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវ ១០០គីឡូក្រាម ដែលពិធីប្រគល់ធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។









