
ទូក «ង» វត្តអធ្វា ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រណាំងទូកមិត្តភាពលក្ខណៈសហគមន៍ ដែលរៀបចំឡើងដោយវត្តអារញ្ញសាគរ
ទូក «ង» ឈ្មោះនាងកែវមុន្នីមានជ័យបារមី ប្រាសាទវត្តអាធ្វារ របស់វត្តអធ្វា ក្រុងសៀមរាប ទទួលបានជ័យលាភីលេខ១ និងទូកឈ្មោះ ស្ដេចដំរីសភ្លុកខៀវមានជ័យ បារមីវត្តអារញ្ញសាគរ របស់វត្តអារញ្ញសាគរ បានជ័យលាភីលេខ២ ពីកម្មវិធីប្រណាំងទូកមិត្តភាពជាលក្ខណៈសហគមន៍ នៅដងស្ទឹងសៀមរាប ក្នុងភូមិសាស្ត្រចំណុចចុងស្រុកសង្កាត់សៀមរាប ដើម្បីអបអរសាទរពិធីចេញព្រះវស្សា ព្រមទាំងរួមចំណែកលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយ និងជួយទាក់ទាញភ្ញៀវទេសចរ។










