
វត្តព្រះព្រហ្មរ័ត្ន ក្រុងសៀមរាប ទទួលអង្គកឋិនទានសាមគ្គី សម្រាប់ទ្រទ្រង់ចតុបច្ច័យដល់ព្រះសង្ឃ និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត
នៅថ្ងៃទី២៧ និង២៨ ខែតុលា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ និងនាយទាហាន ចំណុះទីបញ្ជាការយោធភូមិភាគទី៤ ដោយមានការមូលមតិគ្នាជាមួយគណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែអង្គកឋិនទានសាមគ្គី ប្រគល់ដល់ព្រះសង្ឃក្នុងវត្តព្រះព្រហ្មរ័ត្ន ក្រុងសៀមរាប សម្រាប់ទ្រទ្រង់ចតុបច្ច័យដល់ភិក្ខុសង្ឃ កសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាក្នុងវត្ត ជាពិសេសផ្គត់ផ្គង់ទៅលើសម្ភារសិក្សាដល់សាមណសិស្សកំពុងសិក្សានៅពុទ្ធិកសិក្សាជាដើម។











