
កិច្ចសម្ភាសន៍ពិសេសស្តីពីតួនាទីនិងអត្ថប្រយោជន៍ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០នៅកម្ពុជា
កិច្ចសម្ភាសន៍ពិសេសស្តីពីតួនាទីនិងអត្ថប្រយោជន៍ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០នៅកម្ពុជា

កិច្ចសម្ភាសន៍ពិសេសស្តីពីតួនាទីនិងអត្ថប្រយោជន៍ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០នៅកម្ពុជា









ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៦ និងទិសដៅបន្តការងារ ឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានបញ្ជាក់ថា បច្ចុប្បន្នក្រសួង និងរដ្ឋបាលខេត្តសៀមរាប បាននិងកំពុងបង្កើនការយកចិត្តទុកដាក់លើការងាររៀបចំដែនដី នគរូបនីយកម្ម និងការដោះស្រាយបញ្ហាសំណង់មិនរៀបរយ ព្រមទាំងជំរុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីលើកកម្ពស់ជីវភាព និងសោភណភាពទីក្រុងបេតិកភណ្ឌមួយនេះ។


ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី៣ នៃគម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្ដសៀមរាប ដំណាក់ទី២ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល នៃគម្រោងអនុវត្តទីក្រុងឆ្លាតវៃ បានធ្វើការជំរុញដល់ក្រុមការងារលេខាធិការដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ បន្តពង្រឹងលើការអនុវត្តការងារគម្រោង ដើម្បីឆ្ពោះទៅសម្រេចបាននូវលទ្ធផលជាក់ស្ដែងនាពេលខាងមុខ។


នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអំពីបែបបទ នីតិវិធីនៃការទទួល ផ្ដល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និងធ្វើការបង្ហាញពីការចូលប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ ជូននិស្សិតនៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប។


នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ អង្គការ A21 ប្រចាំតំបន់អាស៊ី សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំ «កិច្ចប្រជុំកំពូលសកលដើម្បីសេរីភាព (Global Freedom Summit) » ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សិស្សានុសិស្ស ឪពុកម្ដាយ និងអាណាព្យាបាល អំពីវិធីសាស្ត្រទប់ស្កាត់ និងបង្ការការកេងប្រវ័ញ្ច រួមទាំងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។
