
ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប និងអាជ្ញាធរស្រុក ចុះពិនិត្យទីតាំងរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងភូមិសាស្រ្តស្រុកក្រឡាញ់
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ដសៀមរាប និងអាជ្ញាធរស្រុក បានចុះពិនិត្យទីតាំងរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក និងវាយតម្លៃលើស្ថានភាពទឹក ដើម្បីតម្កល់ទឹកទុកប្រើប្រាស់ឱ្យបានល្អប្រសើរ។









