
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយពីកិច្ចសហការ និងវិធានការសន្តិសុខ សម្រាប់ការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប (ល.ខ.ប.) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ជូនដល់តំណាងអាជ្ញាធរក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ តំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល រួមនឹងភាគីពាក់ព័ន្ធជាច្រើនរូប។











