
វត្តសំរោង រៀបចំពិធីដង្ហែដូនតាក្រោយបុណ្យភ្ជុំបិណ្ឌ ជាការបន្តថែរក្សាប្រពៃណីជំនឿ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ
វត្តសំរោង ស្ថិតនៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំពិធីដង្ហែដូនតា ដើម្បីបន្តអនុវត្តទំនៀមទម្លាប់របស់ខ្មែរ ដែលពិធីដង្ហែដូនតានេះ មានអត្ថន័យជ្រាលជ្រៅពាក់ព័ន្ធនឹងជំនឿ ការគោរពដឹងគុណចំពោះបុព្វការីជន និងការថែរក្សាមរតកវប្បធម៌ប្រពៃណីពីដូនតាឱ្យបានគង់វង្ស ក្រោយពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដ៏សំខាន់មួយរបស់ប្រជាជនខ្មែរត្រូវបានបញ្ចប់។











