រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីធានាប្រសិទ្ធភាពនៃការអភិវឌ្ឍមូលដ្ឋាន

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីធានាប្រសិទ្ធភាពនៃការអភិវឌ្ឍមូលដ្ឋាន

នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំស្តីពីការពិនិត្យសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក សុខ ថុល អភិបាលរងខេត្តសៀមរាប។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងកម្មវិធីវិនិយោគ សំដៅធានាឱ្យការរៀបចំផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ព័ត៌មានមន្ទីរព័ត៌មានខេត្តសៀមរាប

ព័ត៌មានពាក់ព័ន្ធ

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីផលប៉ះពាល់ និងការខូចខាតដែលបង្កឡើងដោយជំនន់ទឹកភ្លៀង នៅតាមភូមិសាស្ត្រខេត្តសៀមរាប
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីផលប៉ះពាល់ និងការខូចខាតដែលបង្កឡើងដោយជំនន់ទឹកភ្លៀង នៅតាមភូមិសាស្ត្រខេត្តសៀមរាប
ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងស្ថានភាពគ្រោះមហន្តរាយធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីផលប៉ះពាល់ ព្រមទាំងការខូចខាតដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្ត ដឹកនាំកិច្ចប្រជុំដោយ លោក អុឹង គឹមលាងអភិបាលរងខេត្ត។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្រ្តីជំនាញមន្ទីរកសិកម្មខេត្តសៀមរាប ជំរុញឱ្យប្រជាពលរដ្ឋ យកសត្វគោ-ក្របី ចាក់វ៉ាក់សាំងការពារជំងឺសាទឹក និងជំងឺដុំពកស្បែកឱ្យបានគ្រប់ៗគ្នា
ព័ត៌មានជាតិ
មន្រ្តីជំនាញមន្ទីរកសិកម្មខេត្តសៀមរាប ជំរុញឱ្យប្រជាពលរដ្ឋ យកសត្វគោ-ក្របី ចាក់វ៉ាក់សាំងការពារជំងឺសាទឹក និងជំងឺដុំពកស្បែកឱ្យបានគ្រប់ៗគ្នា
ថ្លែងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ និងទូរទស្សន៍ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ លោក សឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានគូសបញ្ជាក់ថា ជំងឺសារទឹកគឺជាជំងឺឆ្លងដែលកើតមានជាទូទៅលើសត្វគោ-ក្របី ហើយច្រើនតែផ្ទុះឡើងនៅអំឡុង ដើមរដូវវស្សា និងចុងរដូវវស្សា ខណៈ ការចាក់វ៉ាក់សាំងការពារជំងឺឆ្លងលើសត្វគោ-ក្របី ឱ្យបានទាន់ពេលវេលា ជាខែលការពារទ្រព្យសម្បត្តិ និងប្រភពចំណូលគ្រួសារ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប ចុះផ្សព្វផ្សាយពីការផ្តល់សេវារដ្ឋបាល និងយន្តការច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ ជូនដល់និស្សិតសាកលវិទ្យាល័យ បៀលប្រាយ
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ចុះផ្សព្វផ្សាយពីការផ្តល់សេវារដ្ឋបាល និងយន្តការច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ ជូនដល់និស្សិតសាកលវិទ្យាល័យ បៀលប្រាយ
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអំពីបែបបទ នីតិវិធី នៃការទទួល និងផ្តល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ ព្រមទាំងបានធ្វើការបង្ហាញពីរបៀបប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា សម្រាប់ដាក់ពាក្យស្នើសុំសេវាអនឡាញ ជូនដល់និស្សិតនៃសាកលវិទ្យាល័យ បៀលប្រាយ (BBU) សាខាខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំក្រុមការងារដឹកនាំគម្រោងប្រព័ន្ធស្បៀង ដើម្បីពិនិត្យសមិទ្ធផលការងារ និងបង្ហាញមុខប្រធានគម្រោងថ្មី
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំក្រុមការងារដឹកនាំគម្រោងប្រព័ន្ធស្បៀង ដើម្បីពិនិត្យសមិទ្ធផលការងារ និងបង្ហាញមុខប្រធានគម្រោងថ្មី
នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានក្រុមការងារប្រព័ន្ធស្បៀងប្រចាំខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំក្រុមការងារដឹកនាំគម្រោងប្រព័ន្ធស្បៀងប្រចាំខេត្ត ដោយមានការចូលរួមពីតំណាងស្ថាប័ន អង្គការដៃគូ និងមន្ទីរពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្រ្តីជំនាញនៃមន្ទីរអប់រំខេត្ត ថ្លែងថា ការអប់រំកុមារតូច ឬថ្នាក់មត្តេយ្យសិក្សា គឺជាគ្រឹះយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស
ព័ត៌មានជាតិ
មន្រ្តីជំនាញនៃមន្ទីរអប់រំខេត្ត ថ្លែងថា ការអប់រំកុមារតូច ឬថ្នាក់មត្តេយ្យសិក្សា គឺជាគ្រឹះយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស
លោកស្រី អ៊ា សុខឡេង ប្រធានការិយាល័យអប់រំកុមារតូច នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប មានប្រសាសន៍ថា ការអប់រំកុមារតូច ឬថ្នាក់មត្តេយ្យសិក្សា គឺជាគ្រឹះយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សឱ្យមានភាពពេញលេញទាំងកាយសម្បទា ប្រាជ្ញា ស្មារតី និងសីលធម៌ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនជាលំដាប់ ខណៈ ការដឹកនាំ និងការផ្តល់សេវាអប់រំប្រកបដោយប្រសិទ្ធភាព គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍពិតប្រាកដរបស់សង្គមជាតិ ដោយមានការចូលរួមយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសគឺមាតាបិតា និងសហគមន៍។ លោកស្រី មានប្រសាសន៍ដូច្នេះ ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ និងទូរទស្សន៍ជាតិខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្រ្តីជំនាញមន្ទីរសុខាភិបាលខេត្តថ្លែងថា ការបំបៅកូនដោយទឹកដោះម្ដាយ ជួយពង្រឹងសុខភាព ទាំងម្ដាយ និងកូន និងរួមចំណែកដល់ការលូតលាស់របស់កុមារ
ព័ត៌មានជាតិ
មន្រ្តីជំនាញមន្ទីរសុខាភិបាលខេត្តថ្លែងថា ការបំបៅកូនដោយទឹកដោះម្ដាយ ជួយពង្រឹងសុខភាព ទាំងម្ដាយ និងកូន និងរួមចំណែកដល់ការលូតលាស់របស់កុមារ
លោកស្រី ធឿន សោភារី មន្ត្រីកម្មវិធីអាហារូបត្ថម្ភ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្ដាយ គឺជាវិធីដ៏សំខាន់មួយក្នុងការផ្តល់អាហារូបត្ថម្ភដល់ទារក និងជួយឱ្យកុមារលូតលាស់បានល្អ ទឹកដោះម្ដាយមានសារធាតុចិញ្ចឹមសំខាន់ៗ ដែលសមស្របនឹងតម្រូវការរបស់ទារក ជាពិសេសក្នុងអំឡុងពេលប៉ុន្មានខែដំបូងនៃជីវិត ។ លោកស្រីមានប្រសាសន៍ដូច្នេះ ក្នុងកម្មវិធីសន្ទនាមតិ របស់វិទ្យុ និង ទូរទស្សន៍ជាតិខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត

ព័ត៌មានថ្មីៗ

វីដេអូ៖ ចំណាប់អារម្មណ៍របស់​ប្រជាពលរដ្ឋ ដែលបាន​ប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា
មាតិកា

វីដេអូ៖ ចំណាប់អារម្មណ៍របស់​ប្រជាពលរដ្ឋ ដែលបាន​ប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា

ប្រជាពលរដ្ឋបង្ហាញការពេញចិត្ត និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ដែលបានរៀបចំទីតាំងចំណត និងផ្ដល់សេវាជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋដែលបានជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ
មាតិកា

ស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋដែលបានជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ

ស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋដែលបានជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ នៅមណ្ឌលមន្ទីររដ្ឋបាលខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ សូមបញ្ជាក់ថា ការផ្ដល់សេវាសាធារណៈដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ទិសដៅ រាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ និង ពីខេត្តសៀមរាប ទៅកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ មន្ទីរសុខាភិបាលខេត្តសៀមរាប ដាក់ចេញវិធានការការពារសុខភាពសំខាន់ៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦
មាតិកា

វីដេអូ៖ មន្ទីរសុខាភិបាលខេត្តសៀមរាប ដាក់ចេញវិធានការការពារសុខភាពសំខាន់ៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦

លោកវេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភុបាលនៃរដ្ឋបាលខេត្តសៀមរាប បង្ហាញនូវវិធានការមយយចំនួន ក្នុងការការពារសុខភាព​សាធារណៈ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ផ្សាយផ្ទាល់ កម្មវិធីសន្ទនាមតិ ៖ ការយល់ដឹងនិងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងចំណោមអ្នកប្រើប្រាស់យានយន្ត
កម្មវិធីផ្សាយផ្ទាល់

ផ្សាយផ្ទាល់ កម្មវិធីសន្ទនាមតិ ៖ ការយល់ដឹងនិងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងចំណោមអ្នកប្រើប្រាស់យានយន្ត

វាគ្មិនចូលរួម៖ លោកវរសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ស្នងការរងទទួល ផែនការងារសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត