
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកមហោស្រពភាពយន្តជប៉ុន លើកទី១២ ជាស្ពានចងភ្ជាប់ទំនាក់ទំនង និងវប្បធម៌រវាងប្រជាជនកម្ពុជា-ជប៉ុន
អាជ្ញាធរខេត្តសៀមរាបបានគូសបញ្ជាក់ថា មហោស្រពភាពយន្តជប៉ុន លើកទី១២ មិនត្រឹមតែជាព្រឹត្តិការណ៍កម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាដ៏មានសារៈសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។









