
ប្រសាសន៍ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ពីស្ថានភាពទឹក នៅផ្នែកខាងលើ និងស្ទឹងសង្កែ
ប្រសាសន៍ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ពីស្ថានភាពទឹក នៅផ្នែកខាងលើ និងស្ទឹងសង្កែ

ប្រសាសន៍ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ពីស្ថានភាពទឹក នៅផ្នែកខាងលើ និងស្ទឹងសង្កែ













ប្រឡាយនៅតាមបណ្ដោយផ្លូវជាតិ ត្រង់ចំណុចខាងកើតរង្វង់មូលព្រៃគុយ ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋពីទីជិតឆ្ងាយ មកមុជទឹកកម្សាន្ត លំហែកាយ ក្នុងរដូវទឹកជន់ និង បានក្លាយជាទីតាំងកម្សាន្ដតាមរដូវកាលផងដែរ ដែលមិនត្រឹមតែផ្ដល់នូវទីកន្លែងសម្រាកលំហែរប៉ុណ្ណោះទេ តែក៏បានផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការលក់ដូរនំចំណីទៀតផង។


នៅរសៀលថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម មិត្ត សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី២ ព្រមទាំងបានធ្វើបទនមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនៅវត្តព្រះព្រហ្មរ័ត្ន នៅក្នុងក្រុងសៀមរាប។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីមួយដ៏មាន សារៈសំខាន់របស់ប្រជាជនខ្មែរ ហើយត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ។ ដោយឡែក សម្រាប់ឆ្នាំ២០២៦នេះ ពិធីបុណ្យប្រពៃណីនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។


នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី បានដឹកនាំក្រុមការងារចូលរួមកាន់បិណ្ឌវេនទី១ បាននាំយកទេយ្យទាន និងថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ទៀង អេង ទៀសីហា ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តចំនួន៦ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប រួមមាន៖ វត្តភ្នំព្រះទេវៈ, វត្តនាគខ្មៅ, វត្តប្រាសាទនាគគូរ, វត្តចំបក់បីដើម, វត្តស្រះដូនរីក និងវត្តតាពេន។


បើលោកអ្នកកំពុងស្វែងរកទីតាំងមួយដែលអាចឱ្យយើងស្គាល់កាន់តែច្បាស់ពីស្ថាបត្យកម្ម និងរបៀបរស់នៅរបស់ខ្មែរបុរាណ«ផ្ទះសេដ្ឋី» នៅសួនបៃតងអង្គរ គឺជាទីតាំងមួយដែលគួរឱ្យចាប់អារម្មណ៍។
