
មន្រ្តីជំនាញក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះវគ្គបណ្ដុះបណ្ដាល “សវកម្មសមិទ្ធកម្ម” ដែលនឹងជមរុញឱ្យការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាន់តែមានប្រសិទ្ធភាព
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល “សវកម្មសមិទ្ធកម្ម” នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល “សវកម្មសមិទ្ធកម្ម” នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦













រដ្ឋបាលខេត្តសៀមរាបណែនាំ ៤ចំណុច ដេីម្បីរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទានដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ហើយពិធីបុណ្យកឋិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។


ប្រាសាទសួរព្រ័ត ឬដែលអ្នកស្រុកមួយចំនួនតែងនិយមហៅតៗគ្នាថា ប្រាសាទនាង១២ ដែលស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ ប្រាសាទនេះមានប៉មចំនួន ១២ រៀបតាមទិសពីជើងទៅត្បូង ហើយស្ថិតនៅសងខាងផ្លូវឆ្ពោះទៅកាន់ខ្លោងទ្វារជ័យ


ប្រជាពលរដ្ឋចំនួន ២២០គ្រួសារ មកពីភូមិទាំង៧ ក្នុងសង្កាត់សាលាកំរើក ទទួលបានអំណោយ ពីរដ្ឋបាលសង្កាត់សាលាកំរើក រួមទាំងសប្បុរសជន ដើម្បីជួយសម្រាលជីវភាព និងកាត់បន្ទូយការលំបាកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


នាព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញកម្ពុជាជាលើកទី២ ក្នុងឱកាសរំលឹកខួប៣៣ឆ្នាំ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៅបរិវេណរដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សាលាដំបូងខេត្ត ,អាជ្ញាធរជាតិអប្សរា,នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី នាយក.នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សភាពាណិជ្ជកម្មខេត្ត និង មន្ត្រីរាជការ ព្រមទាំងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវះ ប្រមាណជា៣០០។
