
មន្រ្តីសុខាភិបាលខេត្តសៀមរាប ក្រើនរំលឹកដល់ឪពុកម្ដាយ និងអាណាព្យាបាល យកចិត្តទុកដាក់ចំពោះជំងឺពងបែកដៃ ជើង និងមាត់លើកុមារ
សុខាភិបាលខេត្តសៀមរាប បានបង្ហាញថា ជំងឺពងបែកដៃ ជើង និងមាត់លើកុមារ ត្រូវបានរកឃើញថាមានការកើនឡើង ជាពិសេសលើកុមារអាយុក្រោម៥ឆ្នាំ ដែលតម្រូវឱ្យមានការពិនិត្យ ព្យាបាលសមស្របតាមមូលដ្ឋានសុខាភិបាលឱ្យបានត្រឹមត្រូវ ជៀសវាងបង្កជាធ្ងន់ធ្ងរបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិត ប្រកាសនេះទាមទារឱ្យឪពុកម្ដាយ និងអាណាព្យាបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះជំងឺនេះ។










