ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បន្ដចុះអនុវត្ដយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរាណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន
(ប៉ៃលិន)៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បានចុះសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំយុទ្ធនាការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងចុះបិទស្ទីកឃ័រចំណាំងផ្លាតជូនប្រជាពលរដ្ឋដោយផ្ទាល់ ដែលរស់នៅក្នុងភូមិឡាក់ហុកពីរ នឹងភូមិបឹងអូរជាង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានអ្នកចូលរួមសរុបចំនួន៦៥ នាក់ ស្រី ៤០ នាក់ ។