
ការិយាល័យច្រកចេញចូលតែមួយស្រុកសាលាក្រៅ លើកកម្ពស់គុណភាពសេវារដ្ឋបាល ដោយតម្កល់ផលប្រយោជន៍ពលរដ្ឋជាចម្បង
(ប៉ៃលិន)៖ ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន កំពុងបំពេញតួនាទីយ៉ាងសកម្ម ជាទីតាំងផ្តល់សេវារដ្ឋបាលដ៏សំខាន់ ដោយបង្កភាពងាយស្រួល ចំណេញពេលវេលា និងឆ្លើយតបទាន់ពេលវេលាចំពោះរាល់តម្រូវការស្នើសុំឯកសារគតិយុត្តផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។











