
ក្បាលដីក្នុងភូមិចំនួន១០ នៃឃុំតាអាន ស្រុកក្រឡាញ់ ត្រូវបានបិទផ្សាយជាសាធារណៈ ដែលជាឱកាសចុងក្រោយសម្រាប់ការផ្ទៀងផ្ទាត់ទិន្នន័យ
ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន ៦ ៥៣៣ ក្បាលដី ស្ថិតក្នុងភូមិចំនួន១០ រួមមាន៖ ភូមិក្ដុល ភូមិភ្នំតូច ភូមិតាអាន ភូមិថ្មី ភូមិតាឡើង ភូមិសំរោង ភូមិទឹកជុំ ភូមិត្រពាំងឈូក ភូមិអន្លង់ និងភូមិសសៃពង នៃឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដែលជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋធ្វើការត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យ ដើម្បីធានានូវភាពត្រឹមត្រូវ និងសុក្រឹតមុននឹងចេញបណ្ណកម្មសិទ្ធិជូន។










