
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ម្ចាស់ក្បាលដីក្នុងភូមិចំនួន១៥ នៃឃុំស្ពានត្នោត ប្រញាប់មកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដើម្បីធានាបាននូវភាពត្រឹមត្រូវ
គណៈកម្មការរដ្ឋបាលនៃការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធខេត្តសៀមរាប បានអំពាវនាវយ៉ាងទទូចដល់បងប្អូនជាម្ចាស់កម្មសិទ្ធចំនួន ១០ ៩៥០ក្បាលដី ស្ថិតក្នុងភូមិស្ពានត្នោត១ ភូមិស្ពានត្នោត២ ភូមិចំរេះ ថ្នល់កែង ថ្នល់លោក ក្ងានពង ភូមិរំដេង ត្រពាំងវែង តាយ៉ុន ភូមិទទា ភូមិល្វា ភូមិសំរោង អូរត្រាច អូរក្រោម និងភូមិអូរលើ ឃុំស្ពានត្នោត ស្រុកជីក្រែង ចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវភាពត្រឹមត្រូវ ក្នុងការចេញបណ្ណកម្មសិទ្ធ។










