
ពលរដ្ឋរស់នៅភូមិសាលាកំរើក នឹងកាន់តែងាយស្រួលក្រោយទទួលបានសមិទ្ធផល ផ្លូវបេតុងមួយខ្សែពីមូលនិធិសង្កាត់ ឆ្នាំ២០២៦
ដើម្បីឆ្លើយតបនឹងតម្រូវការ និងភាពចាំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិសាលាកំរើក សង្កាត់សាលាកំរើក ខេត្តសៀមរាប អាជ្ញាធរសង្កាត់ បានសាងសង់ផ្លូវបេតុងមួយខ្សែប្រវែងជាង ១គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ខណៈផ្លូវនេះ ពីមុនមានសភាពទ្រុឌទ្រោម ជង្ហុក ពិបាកក្នុងការធ្វើដំណើរជាច្រើនឆ្នាំមកហើយ។










