
ប្លង់ថតជាប់កំពូលប្រាសាទអង្គរវត្តទាំង៥ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ
នាពេលថ្មីៗនេះ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បាននាំគ្នាទៅថតរូបផ្ដិតយកនូវទេសភាពដ៏ស្រស់ស្អាតមួយកន្លែង នាជ្រុងខាងជើងប្រាសាទអង្គរវត្ត ដែលអាចថតជាប់កំពូលនៃប្រាសាទអង្គរវត្តទាំង៥ និង បានផ្ដល់នូវទស្សនីយភាពកាន់តែទាក់ទាញ។










