
មន្ត្រីជំនាញអំពាវនាវឱ្យពលរដ្ឋចូលរួមពិនិត្យឯកសារក្បាលដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ព្រោះវាជាឱកាសចុងក្រោយដែលបងប្អូនអាចពិនិត្យតវ៉ា
ឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៨ ១៨៧ក្បាលដី ក្នុងភូមិសួនសា ភូមិចុងថ្នល់ ភូមិយាង ភូមិសុខសាន្ត ភូមិកញ្ជាន់គុយ នៃឃុំយាង ស្រុកពួក ខេត្ដសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី២៤ ខែសីហា ឆ្នាំ២០២៦ នៅក្នុងវត្តយាង ដែលនេះជាឱកាសចុងក្រោយដែលបងប្អូនអាចពិនិត្យតវ៉ា មុនចេញបណ្ណកម្មសិទ្ធ។










