
ឯកសារនៃការវិនិច្ឆ័យជិត ៥ ០០០ក្បាលដី ក្នុងឃុំកែវពណ៌ ស្រុកពួក ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធផ្ទៀងផ្ទាត់ទិន្នន័យ
ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន ៤ ៨៣៤ក្បាលដី ស្ថិតក្នុងភូមិកំភេម ភូមិព្រៃដង្ហើម ភូមិថ្មី ភូមិរកាយា ភូមិគោកឫស្សី ភូមិគោកពោធ ភូមិស្វាយចេក និងភូមិពាមកតាអួរ ក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យ ធានានូវភាពត្រឹមត្រូវមុននឹងចេញបណ្ណកម្មសិទ្ធិ។










