
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លើកទឹកចិត្តដល់បេក្ខជនត្រូវមានស្មារតីរឹងមាំ ជឿជាក់លើខ្លួនឯង និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព
ក្នុងឱកាសអញ្ជើញកាត់ប្រធានវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ក្រុងសៀមរាប នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនិងត្រូវគោរពតាមវិន័យលក្ខខណ្ឌកំណត់ និងបម្រាមទាំងឡាយ ព្រមទាំងគោរពនិងស្តាប់តាមការណែនាំរបស់អនុរក្សចៀសវាងប្រព្រឹត្តិខុសឆ្គងក្នុងពេលកំពុងប្រឡង។










