
ឯកឧត្តម ប្រាក់ សោភ័ណ៖ ខេត្តសៀមរាបត្រៀមផ្ដល់រង្វាន់ដល់សិស្សនិទ្ទេស A និង B ព្រមទាំងមានគោលនយោបាយឧបត្ថម្ភដល់បេក្ខជនក្រីក្របន្តការសិក្សា និងជំនាញវិជ្ជាជីវៈ
ក្នុងឱកាសអញ្ជើញបើកវិញ្ញាសាជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យ ១០ មករា ១៩៧៩ ក្រុងសៀមរាប នាព្រឹកថ្ងៃទី១០ ខែសីហានេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ ឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពតាមគោលដៅរៀងខ្លួន ទោះបីជាមានបំណងប្រឡងយកនិទ្ទេស A ឬត្រឹមជាប់ក៏ដោយ ដោយមិនត្រូវគិតច្រើន និងមិនត្រូវបោះបង់ក្តីសង្ឃឹមឡើយ។










