
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបនៅខេត្តសៀមរាប ប្រព្រឹត្តិទៅប្រកបដោយតម្លាភាព សុក្រឹតភាព និងការចូលរួមពីភាគីពាក់ព័ន្ធគ្រប់ស្ថាប័ន
ក្នុងឱកាសអញ្ជើញបើកវិញ្ញាសាជូនបេក្ខជននៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប បានបញ្ជាក់ថា ដំណើរការនៃការរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងខេត្តសៀមរាប ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ធានាបាននូវកម្រិតខ្ពស់បំផុតនៃភាពសុក្រឹត និងយុត្តិធម៌។










