
សាលាបឋមសិក្សាចំនួន៩ ក្នុងខេត្តសៀមរាប ទទួលបានអំណោយជាសម្ភារប្រើប្រាស់បម្រើដល់សិក្សា ពីអង្គការមូលនិធិគ្រួសារសម្រាប់កុមារ តាមរយៈមន្ទីរសង្គមកិច្ច
សម្ភារបម្រើដល់ការសិក្សាជាជំនួយរបស់អង្គការមូលនិធិគ្រួសារសម្រាប់កុមារ (TFCF) រួមមានកង្ហារ ២៥៧គ្រឿង ក្ដារខៀន២៤ និងតុ២៤២ ត្រូវបានប្រគល់ជូនដល់សាលាបឋមសិក្សាចំនួន៩ ស្ថិតក្នុងក្រុងសៀមរាប និងស្រុកសូទ្រនិគម ខេត្តសៀមរាប តាមរយៈមន្ទីរសង្គមកិច្ចខេត្ត ដែលសាលាទាំង៩នេះ ជាសាលាដែលកំពុងមានការខ្វះខាត់សម្ភារប្រើប្រាស់។










