
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានចាប់ផ្ដើមជាផ្លូវការ ខណៈខេត្តសៀមរាបមានបេក្ខជនចូលរួមប្រឡងជាង ១ម៉ឺននាក់
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០-១១ សីហា ២០២៦ នៅខេត្តសៀមរាប បានចាប់ផ្ដើមជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ដោយមានវត្តមានចូលរួមកាត់វិញ្ញាសាដោយ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំជាក្រុមប្រឹក្សាខេត្ត រួមនឹងគណៈអភិបាលខេត្តជាច្រើនរូបទៀត។










