
ប្រតិភូជាន់ខ្ពស់អាស៊ាន និងអាស៊ានបូកបី អញ្ជើញទស្សនកិច្ចនៅតំបន់វប្បធម៌ និងប្រវត្តិសាស្ត្របេតិកភណ្ឌអង្គរ
ក្រោយការបិទបញ្ចប់ប្រកបដោយជោគជ័យនៃកិច្ចប្រជុំ និងវេទិកាស្តីពីអភិបាលកិច្ចល្អ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី រួមមានចិន ជប៉ុន និងកូរ៉េខាងត្បូង បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ពីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កម្ពុជា នៅលើទឹកដីប្រវត្តិសាស្ត្របេតិកភណ្ឌពិភពលោកអង្គរ នៃខេត្តសៀមរាប។










